លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចូលរួម ជាកិតិយសក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជា
នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក លោកជំទាវ ឃួន ឃុនឌី សមាជិកា គណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួម ជាកិតិយសក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ជា ចាន់តូ សមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដោយមានសមាជិកចូល រួមចំនួន១.២០០នាក់ ស្ថិតនៅអាគា ឡូវ គឹមសេង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
អត្ថបទពាក់ព័ន្ធ