khmer eng
  • សភានៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “ខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស” ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    អង្គពិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) សហការជាមួយគណៈកម្មការទី១ នៃរដ្ឋសភាអង្គការការីតាសកម្ពុជា និងក្រុមហ៊ុនសាប៊ូក្លិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា ក្រុមមេធាវីរាជរដ្ឋាភិបាល ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គណៈមេធាវី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតនានា ក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ អង្គការដៃគូ អង្គការការីតាសកម្ពុជា ក្រុមហ៊ុនសាប៊ូក្លិន ក្រុមហ៊ុនសហការ ក្មួយៗកុមារកំព្រា កុមារពិការ ស្ត្រីងាយរងគ្រោះ និងអង្គការផ្ទះបាយកុមារ។
    អង្គពិធីប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖
    ១ការឡើងថ្លែងបុព្វកថារដ្ឋធម្មនុញ្ញដោយលោកជំទាវ ស្រី គឹមឆយ សមាជិកា គណៈកម្មការទី១ នៃរដ្ឋសភា
    ២-ទស្សនារបាំជូនពរសម្ដែងដោយក្រុមកុមារកំព្រា ពិការ នៃអង្គការការីតាសកម្ពុជា។
    ៣-ការឡើងថ្លែងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា។
    ៤-ការឡើងថ្លែងសុន្ទរកថារបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈអធិបតី។
    ៥-ទស្សនារបាំសម្ដែងដោយក្រុមជនជាតិដើមភាគតិច(របាំសាមគ្គី)។
    ៦-ការឡើងចំណាប់អារម្មណ៍របស់តំណាងអង្គពិធី តំណាងស្ត្រី ១រូប និងតំណាងកុមារ ១រូប។
    ៨-ទស្សនារបាំសម្តែងដោយក្រុមជនជាតិដើមភាគតិច(របាំដាំស្រូវ)។
    ៩-ពិធីជូនប័ណ្ណថ្លែងអំណរគុណនិងជូនវត្ថុអនុស្សាវរីយ៍ដល់អង្គការដៃគូ សប្បុរសជនដែលចូលរួមឧបត្ថម្ភ និងពិធីចែកអំណោយដល់តំណាងក្រុមកុមារពិការ កុមារកំព្រា តំណាងស្ត្រី ក្រុមសិល្បៈ តំណាងជនជាតិដើមភាគតិច៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ