khmer eng
  • ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តតាំងក្រសាំងខាងជើង
     
    ចែករំលែក ៖


    នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកុដិ និងសមិទ្ធផលនានា ក្នុងវត្តតាំងក្រសាំងខាងជើង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
    សមិទ្ធផលដែលសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនាពេលនេះរួមមាន៖ កសាងពុទ្ធបដិមាករព្រះពុទ្ធប្រោសបញ្ចវគ្គីយ៍ ដំបូលព្រះវិហារ កសាងកុដិថ្មីមួយខ្នង ភ្ជាប់ជាមួយនឹងការជាវព្រះអង្គព្រះពុទ្ធថ្មកែវ ចំនួន២៦អង្គ តម្កល់ក្នុងកុដិនេះទុកជាសក្ការៈបូជា និងសាងសង់របងវត្តជាថ្មី ចាក់សាប ក្រាលការ៉ូឡាក្នុងទីធ្លាវត្ត សួនច្បារ និងធ្វើប្រព័ន្ធផ្លូវបេតុង សាងសង់ផ្លូវបេតុងចូលវត្ត ផ្លូវបេតុងខាងក្រៅវត្ត និងខ្លោងទ្វារចូលវត្ត ព្រមទាំងក្រាលគ្រួសក្រហមពីខាងត្បូងវត្ត ទុកប្រើប្រាស់ជាផ្លូវសាធារណៈ ចំណាយអស់ថវិកាចំនួន ៣៩១,២៧១ ដុល្លារសហរដ្ឋអាមេរិក។
    ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានបំពាក់គ្រឿងឥស្សរិយយស ប្រគេន និងជូនដល់សប្បុរសជន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ ចំណុះ ជើងវត្ត ព្រមទាំងការជួយឧបត្ថម្ភរបស់ពុទ្ធសាសនិក ជិតឆ្ងាយ ដែលមានមនុញ្ញផលជាកុសលដ៏ធំធេងនេះ កើតចេញពីស្មារតីចែករំលែកជួយគ្នា សាមគ្គីភាព ព្រមទាំងបំណងប្រាថ្នាដ៏ពិសិដ្ឋ ប្រកបដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ សប្បុរសជន និងក្រោមការដឹកនាំកសាងរបស់ព្រះតេជគុណចៅអធិការវត្ត ប្រកបដោយព្រះទ័យទុកដាក់ ដែលនេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ…។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណា​ឌី អញ្ជើញជួបសំណេះសំណាល និង​ជូនពរដល់ក្រុមប្រឹក្សាឃុំក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈលេខាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម
    thumbnail
     
    ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ អញ្ជើញគោរពជូនពរឯកឧត្តម ខេង សិទ្ធិគុណ និងឯកឧត្តម អោក បូរ៉ា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ