khmer eng
  • ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានរៀបចំកម្មវិធីស្តីពី ការផ្សព្វផ្សាយពីវិធីសាស្រ្ត ក្នុងការស្នើរសុំអាហារូបករណ៍ និងបទពិសោធន៍នៃការរស់នៅពេលទៅសិក្សានៅប្រទេសចិន ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយនឹងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានដៃគូគាំទ្រពីសមាគមមិត្តភាពពាណិជ្ជកម្មចិនហ្វូជៀននៅកម្ពុជា បានរៀបចំកម្មវិធីស្តីពី ការផ្សព្វផ្សាយពីវិធីសាស្រ្ត ក្នុងការស្នើរសុំអាហារូបករណ៍ និងបទពិសោធន៍នៃការរស់នៅពេលទៅសិក្សានៅប្រទេសចិន ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា។

    កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល០១រសៀល ដោយមានការធ្វើបទបង្ហាញស្តីពី ការផ្សព្វផ្សាយពីវិធីសាស្រ្ត ក្នុងការស្នើរសុំអាហារូបករណ៍ និងបទពិសោធន៍នៃការរស់នៅពេលទៅសិក្សានៅប្រទេសចិន ដោយលោកបណ្ឌិត ជា មុនីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងលោក FENG ZIQUAN អគ្គលេខាធិការរងសមាគមមិត្តភាពពាណិជ្ជចិនហ្វូជៀនប្រចាំនៅកម្ពុជា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail