khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនដល់ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រពាំងវែង សរុបចំនួន៣០៣នាក់ ស្ថិតនៅសាលាឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
    ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើនូវការសាក់សួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំសមាជិក សមាជិកាព្រឹទ្ធសភា ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យបន្តរួមសាមគ្គីភាព ចូលរួមថែរក្សាសុខសុវត្ថិភាព សន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងភូមិ ឃុំរបស់យើង ឱ្យកាន់តែរីកចម្រើនស្រស់បំព្រងឡើងថែមទៀត។
    អំណោយដែលនាំយកទៅចែកជូនដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំង៣០៣នាក់ក្នុងឱកាសនោះរួមមាន៖ អាវកីឡាចំនួន១៧កេស ស្មើ៤០៨អាវ ខោកីឡា១១កេស ស្មើ៣០៨ខោ សេរ៉ូមលាបមុខ១៨កេស ស្មើ១០៨ប្រអប់ ម៉ាស់បិទមុខ១៤កេស ស្មើ៤៤៨ប្រអប់ ម្សៅទ្រនាប់លាបមុខ៤កេស ស្មើ១៧៦ប្រអប់ និងសារុងចំនួន១៤៥ ព្រមទាំងម្នាក់ៗថវិកា២ម៉ឺនរៀល។ ក្រៅពីនេះ ឯកឧត្តម ម៉ម ប៊ុននាង ក៏បានចូលរួមរំលែកទុក្ខ និងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋចំនួន០៧គ្រួសារ ក្នុងមួយគ្រួសារថវិកា២០ម៉ឺនរៀល ដោយចំណាយអស់ថវិកាសរុបចំនួន ៨,៥៨៥,០០០រៀល។
    សូមបញ្ជាក់ថា៖ អំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលចែកជូនដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ គឺទទួលបានការរួមចំណែកដ៏ធំធេង ពីសំណាក់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណៈរដ្ឋកូរ៉េ ជូនព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ