khmer eng
  • លោកជំទាវទី បូរ៉ាស៊ី បានអញ្ជើញចុះមូលដ្ឋានជួបសំណេះសំណាលសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ឆ្នាំសកល២០២៣ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការស្រុកពញាឮខេត្តកណ្តាល នៅសាលាស្រុកពញាឮ
     
    ចែករំលែក ៖

    ថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ វេលាព្រឹក លោកជំទាវទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា អមដំណើរដោយលោកស៊ីម សុខវិបូរ ប្រធានលេខាធិការដ្ខានសមាគមសង្គហមន្ត្រីរាជការនៃអង្គនីតិបញ្ញត្តិនៃព្រឹទ្ធសភា បានអញ្ជើញចុះមូលដ្ឋានជួបសំណេះសំណាលសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ឆ្នាំសកល២០២៣ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការស្រុកពញាឮខេត្តកណ្តាល នៅសាលាស្រុកពញាឮ ។ វត្តមានចូលរួមមានលោកនុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម លោកអោក ស៊្រុន ប្រធានក្រុមប្រឹក្សាស្រុក លោកលោកស្រីសមាជិកក្រុមប្រឹក្សានិងមន្ត្រីសាលាស្រុកចំនួន១៥នាក់។ ក្នុងកម្មវិធីនេះ លោកជំទាវប្រធាន បានប្រគល់ជូន នូវថ្នាំពេទ្យនិង បរិក្ខារពេទ្យមួយចំនួនមានថ្នាំ KAL-CEE ចំនួន66ទីប ,ថ្នាំSanafluចំនួន1,040គ្រាប់,ថ្នាំIODINEចំនួន120ដប,ថ្នាំLIANHUA QINGWEN JIAONANGចំនួន18ប្រអប់, ឧបករណ៍តេស្តរហ័ស ចំនួន 1,350 ,អាវលោកយាយចំនួន50, ទឹកត្រចៀកកាំចំនួន24ដប, និងថវិកាចំនួន850,000រៀលដោយមន្ត្រីម្នាក់ទទួលបានចំនួន50,000រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ