khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីបិទកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីក្របខណ្ឌគណនេយ្យភាព ជាពហុវិស័យសម្រាប់ឆ្លេីយតបនឹងជំងឺរបេង
     
    ចែករំលែក ៖

    នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា(គណៈកម្មការទី៨) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីក្របខណ្ឌគណនេយ្យភាព ជាពហុវិស័យសម្រាប់ឆ្លើយតបនឹងជំងឺរបេង ក្នុងចំណោមអន្តរក្រសួង ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

    សូមបញ្ជាក់ថា កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិនេះ ប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងដេីម្បី កំណត់នូវផែនទីចង្អុលផ្លូវនៃក្របខណ្ឌគណនេយ្យភាពជាពហុវិស័យ សម្រាប់ឆ្លើយតបនឹងជំងឺរបេង បង្កើនការយល់ដឹងអំពីការរាតត្បាតនៃជំងឺរបេង ក្នុងចំណោមភាគីពាក់ព័ន្ធ អំពីគោលដៅអភិវឌ្ឍប្រកបដោយចេរភាព ធ្វើការអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ទាន់ក្នុងការរួមចំណែក បញ្ចប់ការរាតត្បាតជំងឺនេះនាឆ្នាំ២០២៣។ ព្រមទាំងដើម្បីបង្ហាញអំពី ការកំណត់នូវការចូលរួមគាំទ្រពីដៃគូ ឬភាគីពាក់ព័ន្ធនីមួយៗនាពេលបច្ចុប្បន្ននេះ សម្រាប់ការឆ្លើយតបជំងឺរបេង បង្កើតនូវឱកាសរួមគ្នាដើម្បីគៀងគរការគាំទ្រ និងការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធនានាចំពោះការកំណត់ទិសដៅអាទិភាព ជំងឺរបេងសម្រាប់ស្ថាប័ន ផែនការនឹងសកម្មភាពអនុវត្តរបស់ខ្លួន។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកបាភ្នំ
    thumbnail
     
    ក្រុមសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានបន្តអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកិច្ចការសភាAPF និងបានធ្វើបទអន្តរាគមន៍ស្តីពី ជំរឿនក្រមសីលធម៌ សមាជិកសភានៅក្នុងសភាហ្រ្វង់កូហ្វូន
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា