អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការដែលមានស្នាដៃឆ្នើម
នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលពិសេសជាន់ខាងក្រោម វិមានព្រឹទ្ធសភា គណៈកម្មការពិនិត្យ កែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ដែលមានស្នាដៃឆ្នើម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ ប្រធានក្រុម និងជាអគ្គលេខាធិការរងព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការដែលមានស្នាដៃឆ្នើម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន