khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ផ្តល់ឧបករណ៍តេស្តរហ័សកូវីដ-19 ចំនួន១៤០ប្រអប់តូច ដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកមេមត់
     
    ចែករំលែក ៖

    នាវេលាម៉ោង១២:០០នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-19 ចំនួន១៤០ប្រអប់តូច ផ្តល់ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោក កាន់ គន់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក លោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអមដំណើរក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។
    ឯកឧត្តម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបញ្ជាក់ថា ថ្វីត្បិតតែ
    ឧបករណ៍តេស្តរហ័សកូវីដ-19 ដែលបានយកមកផ្តល់ជូននាពេលនេះមានចំនួនតិចក៏ពិតមែន តែនេះគឺជាការចូលរួមចំណែកជាមួយនឹងការិយាល័យស្រុកប្រតិបត្តិស្រុកមេមត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកាព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម យស ផានីត្តា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញបើកវេទិកាផ្សព្វផ្សាយស្តីពី «វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ»
    thumbnail
     
    ឯកឧត្ដម សត ណាឌី បានអញ្ជើញចូលរួមពីធីបញ្ចុះបឋមសិលាកសាងសួនតេជោសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់
    thumbnail
     
    ឯកឧត្តម​ គឹម​ ធា​ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធកាត់ខ្សែបូ សាលាអនុវិទ្យាល័យខ្វាន់ ស៊ាម​ សង្កែ ស្ថិតនៅឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង