khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរៀបចំពិធីសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី និងសិស្ស និស្សិត ស្នាក់នៅទាំង៥វត្ត
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា រួមជាមួយសាលាអនុគណខណ្ឌឫស្សីកែវ បានរៀបចំពិធីសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី និងសិស្ស និស្សិត ស្នាក់នៅទាំង៥វត្ត (១-វត្តឧត្តរាវតី ២-វត្តទួលសន្តិវ័ន្ត ៣-វត្តទួលសុវណ្ណារាម ៤-វត្តញាណរង្សី និង៥-វត្តកោះមេត្តាពោធិវង្ស) ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សរុបចំនួន១៥០អង្គ/នាក់ ស្ថិតនៅវត្តញាណរង្សី។ ក្រោមអធិបតីភាពលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរធម្មការ និងសាសនា និងមតិចូលរួមរបស់អង្គប្រជុំរួចមកលោកជំទាវ បានថ្លែងការកោតសរសើរដល់អ្នកពាក់ព័ន្ធដែលបានខិតខំបំពេញការងារនាពេលកន្លងមក និងសំណូពរអាជ្ញាធរ ជួយសម្រួលធ្វើអត្តសញ្ញាណប័ណ្ណ ដល់គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី និងសិស្ស និស្សិតស្នាក់នៅវត្ត និងធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ(ឯ.អ) ដល់ព្រះសង្ឃ ដើម្បីបានទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តម ម៉ាន់ ឈឿន និងលោកជំទាវ មុំ សណ្តាប់ ប្រគេនបច្ច័យចំនួន៥០០,០០០រៀល និងប្រដាប់តេស្តកូវីដ-១៩ ចំនួន២១ប្រអប់ ដល់ព្រះគ្រូអនុគណខណ្ឌ និងជូនមន្ទីរធម្មការ និងសាសនា ចំនួន៦ប្រអប់ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ