khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចុះជួបសំណេះសំណាល និងឈ្វេងយល់ ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅស្រុកចុងកាល ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    ស្ថិតនៅសាលាឃុំក្រសាំង នៅព្រឹកថ្ងៃព្រហស្ប៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងឈ្វេងយល់ ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការជំរុញប្រជាពលរដ្ឋទៅចាសក់វ៉ាក់សាំង នៅភូមិភូមិ ខ្នារ ភូមិ គោល និងភូមិគោកស្ពាន ឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ដែលខិត្តខំបំពេញការងារដោយស្មារតីទទួលខុសត្រូវតាមភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អ ដែលធ្វើឱ្យភូមិ ឃុំ មានការវិវត្តរីកចម្រើនជាបន្តបន្ទាប់។ សំណូមពរ បន្តយកចិត្តទឹកដាក់លើការងារផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីប្រែក្លាយទៅជាកាលានុវត្តភាព។ ត្រៀមផែនការសកម្មភាពនានា ឱ្យបានល្អ និងមានប្រសិទ្ធភាព ដើម្បីទទួលបានជ័យជន្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នំា២០២៣ នាពេលខាងមុខ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail