ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញ ជួបសំណេះសំណាលអាជ្ញាធរស្រុកស្អាង
![](https://senate.gov.kh/wp-content/uploads/2023/02/D_2023-02-22_6.jpg)
នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានក្រុម និងជាអនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មន្រ្តី បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកស្អាង នៅសាលាស្រុកស្អាង ខេត្តកណ្តាល។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន៖ លោក ជឺ គីមហៃ អភិបាល នៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំងស្រុក បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអមដំណើរក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ សរុបចំនួន៤៥នាក់។
ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានប្រគល់ឧបករណ៍តេសត្តរហ័សជំងឺកូវីដ-១៩ ដល់សាលាស្រុកស្អាង ចំនួន៣ប្រអប់តូច ថវិកា៥០ម៉ឺនរៀល ឃុំទាំង១២ ក្នុងមួយឃុំៗ ចំនួន៣ប្រអប់តូច ថវិកា១០ម៉ឺនរៀល មណ្ឌលសុខភាពចំនួន១២ប្រអប់តូច ថវិកា១០ម៉ឺនរៀល មន្ទីរពេទ្យបង្អែកស្រុកចំនួន១៧ប្រអប់តូច និងថវិកា១០ម៉ឺនរៀល៕
ប្រភព៖នាយកដ្ឋានព័ត៌មាន