នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានក្រុម និងជាអនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មន្រ្តី បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួពីសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាល នៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំង០៨ បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន៤០នាក់។ ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានប្រគល់ឧបករណ៍តេស្តរហ័សជំងឺកូវីដ-១៩ ដល់សាលាស្រុក ចំនួន៣ប្រអប់តូច ថវិកា៥០ម៉ឺនរៀល ឃុំទាំង០៨ ក្នុងមួយឃុំៗ ចំនួន៣ប្រអប់តូច ថវិកា១០ម៉ឺនរៀល មណ្ឌលសុខភាព ចំនួន១២ប្រអប់តូច ថវិកា១០ម៉ឺនរៀល មន្ទីរពេទ្យបង្អែកស្រុកចំនួន១៧ប្រអប់តូច និងថវិកា១០ម៉ឺនរៀល៕
ប្រភព៖នាយកដ្ឋានព័ត៌មាន