khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌចំការមន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុម បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក កៀង ល័ក្ស គណៈអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ក្រុមប្រឹក្សាខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង៥ អធិការរងនគរបាលខណ្ឌ ស្មៀនសង្កាត់ទាំង៥ នាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង៥ និងតំណាងយុវជន-នារីខណ្ឌសរុបចំនួន៨៧នាក់។
    កិច្ចពិភាក្សានេះ ដោយផ្តោតសំខាន់លេីការលំបាក បញ្ហាសេសសល់ និងសំណូមពរពាក់ព័ន្ធនឹង៖
    ១-ការងារអភិវឌ្ឍន៍មូលដ្ឋានសង្កាត់
    ២-គោលនយោបាយភូមិ ឃុំ សង្កាត់ សុវត្ថិភាពសាធារណៈ
    ៣-ការផ្តល់សេវាសាធារណៈជូនប្រជាជន ការងារជំរុញយុវជន-នារី នៅថ្នាក់ខណ្ឌ និងការគ្រប់គ្រងសេដ្ឋកិច្ចសេវាក្រៅប្រព័ន្ធ…៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកបាភ្នំ
    thumbnail
     
    ក្រុមសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានបន្តអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកិច្ចការសភាAPF និងបានធ្វើបទអន្តរាគមន៍ស្តីពី ជំរឿនក្រមសីលធម៌ សមាជិកសភានៅក្នុងសភាហ្រ្វង់កូហ្វូន
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា