khmer eng
  • ឯកឧត្តម ឡោក ឆាយ អញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយអាជ្ញាធរចំនួន២សង្កាត់ ក្នុងខណ្ឌជ្រោយចង្វារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភាតំណាងរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដាច់ដោយឡែកពីគ្នាជាមួយអាជ្ញាធរសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
    នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា បានផ្តល់ជូនដល់អាជ្ញាធរទាំង២សង្កាត់ ដោយក្នុងមួយសង្កាត់ៗទទួលបាន៖ មី ១២០កេស ទឹកត្រី២០យួរ ទឹកស៊ីអ៉ីវ២០យួរ និងថវិកាចំនួន៣លានរៀល ព្រមទាំងបានផ្តល់ថវិកាចំនួន១លានរៀល និងក្រម៉ាចំនួន១០០ សម្រាប់ចូលរួមអបអរសាទរខួបលេីកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣នាពេលខាងមុខផងដែរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត