khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃការកសាងអគារសិក្សាថ្មី ០១ ខ្នង នៅសាលាបឋមសិក្សាទេពនិម្មិត ដែលស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
     
    ចែករំលែក ៖

    នៅថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃការកសាងអគារសិក្សាថ្មី ០១ ខ្នង នៅសាលាបឋមសិក្សាទេពនិម្មិត ដែលស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និងបានអញ្ជើញនាំយកនូវទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគមួយចំនួន រួមនឹងបច្ច័យ ប្រគេនដល់ព្រះសង្ឃនៅវត្តទេពនិមិ្មត អញ្ជាញ ព្រមទាំងវត្តពង្ររង្សីហៅវត្តជ្រៃម្រាក់ ស្ថិតក្នុងឃុំគោកគង់កើត ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង ។ នារសៀលថ្ងៃដដែល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ បានបន្តដំណើរអញ្ជើញចូលរួមពិធីស្រោចស្រពសុគន្ធវារីឡើងគេហដ្ឋាននៅភូមិគ្រឹះសម្តេចអគ្គមហាពញាចក្រីហេង សំរិន នៅភូមិអន្លង់ជ្រៃ ឃុំ កក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផងដែរ ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail