លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨បានចូលរួមជាកិត្តិយស ក្នុងពិធី អបអេសាទរ ខួបទិវានារីអន្តរជាតិ៨មីនាលើកទី១១២
ព្រឹកថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ។
លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨បានចូលរួមជាកិត្តិយស ក្នុងពិធី អបអេសាទរ ខួបទិវានារីអន្តរជាតិ៨មីនាលើកទី១១២ ក្រោមប្រធានបទ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យ ឌីជីថល ។ សមាសភាពចូលរួម មាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លោកអភិបាលរងខេត្ត និងភរិយា ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជានារីនៅសាលប្រជុំខេត្តព្រះវិហារ។