khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សំណេះសំណាលអាជ្ញាធរពាក់ព័ន្ធ ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល
    ជាមួយនឹងសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិសរុបចំនួន១៣៨នាក់ នៅសាលាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
    ពិធីសំណេះសំណាលនេះក្នុងគោលបំណងផ្តល់ឱកាសដល់សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកអំពីការអនុវត្តច្បាប់ ការធ្វើលិខិតបទដ្ឋានគតិយុត្តិ បញ្ហាកង្វល់ ប្រឈម តម្រូវការ និងសំណូមពរ ជុំវិញការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយផ្ដោតសំខាន់លើការផ្តល់សេវារដ្ឋបាល ការងារស្ថិតិប្រជាពលរដ្ឋ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារអត្រានុកូលដ្ឋាន ការកែតម្រូវអក្ខរាវិរុទ្ធ ក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព (៧ចំណុច)។
    ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ក៏បានប្រគល់ជូននូវឧបករណ៍ តេស្តរហ័សជំងឺកូវីដ-១៩ ចំនួន០៦កេសធំ ស្មើនឹង១៦២ប្រអប់ ព្រមទាំងថវិកាមួយចំនួនជូនដល់អាជ្ញាធរពាក់ព័ន្ធដែលបានចូលរួមផងដែរ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ