khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលឈ្វេងយល់ការងារ ឃុំជ្រៃវៀន និងឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌភូមិភាគទី២ មានឯកឧត្តម ច្រឹង គឹមស្រ៊ាន ឯក ឧត្ដម ជឹម លាវ លោកជំទាវស៊ី វណ្ណថា បានអញ្ជើញចុះជួបសំណេះសំណាលឈ្វេងយល់ការងារ
    ជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិសរុបចំនួន ៥៥នាក់ មកពីឃុំជ្រៃវៀន និងឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ពិធីសំណេះសំណាលនេះក្នុងគោលបំណងផ្តល់ឱកាសដល់សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ បានផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកអំពីការអនុវត្តច្បាប់ ការធ្វើលិខិតបទដ្ឋានគតិយុត្តិ បញ្ហាកង្វល់ បញ្ហាប្រឈម តម្រូវការ និងសំណូមពរ ជុំវិញការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្ដោតសំខាន់លើការផ្តល់សេវារដ្ឋបាល ការងារស្ថិតិប្រជាពលរដ្ឋ កាធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អត្រានុកូលដ្ឋាន ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព (៧ចំណុច) និងបានជម្រុញ អាជ្ញាធរឃុំ ស្មៀន ភូមិ ប៉ុស្តិរដ្ឋបាល ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យមើលឈ្មោះ និងជម្រុញប៉ុស្តិនរដ្ឋបាលឱ្យខិតខំធ្វើអត្តសញ្ញណ័បណ្ណជូនប្រជាពលឱ្យបានឆាប់ និងទាន់ពេលវេលា។ ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី២ ក៏បាននាំយកអំណោយសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រមុខរដ្ឋស្តីទី នូវឧបករណ៍តេសត្តរហ័សចំនួន ៥ប្រអប់ប្រគល់ជូនឃុំ និង១៧ប្រអប់ ប្រគល់ជូនរដ្ឋបាលស្រុកទុកប្រើប្រាស់ និងជូនថវិកាដល់សមាជិកអង្គប្រជុំក្នុងម្នាក់ៗទទួលបាន៣០,០០០រៀល សរុបថវិកា១,៦៥០,០០០ រៀល (មួយលានប្រាំមួយរយហាសិបពាន់រៀល)។ នាពេលនោះដែរ ឯកឧត្តម លោកជំទាវ អញ្ជើញបន្តដំណើរទៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តនាំយកអំណោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅតេស្តរហស័ចំនួន ៣កេសធំ ជូនមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងថវិកាមួយចំនួនជូនដល់អាជ្ញាធរពាក់ព័ន្ធដែលបានចូលរួមផងដែរ៕

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា គោរពជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ដែលត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត បានទទួលមរណភាពនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា គោរពជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាការ និងសវនកម្ម នៃព្រឹទ្ធសភា ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត បានទទួលមរណភាពកាលពីថ្ងៃសុក្រ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១:១២នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីចុះអនុស្សារណៈយោគយល់(MoU) រវាង CATA និងធនាគារ ABA
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអតីតមន្ត្រីចូលនិវត្តន៍ នៅសាលាខេត្តកំពង់ធំ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ អ៊ុក សាផន