khmer eng
  • លោកជំទាវ មាន សំអាន អញ្ជេីញជាអធិបតីភាពក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៣របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត នៅសាលសន្និសីទបូកគោ ខេត្តកំពត។
    សូមជម្រាបថា អង្គសន្និបាត មានការអញ្ជេីញចូលរួមពីសមាគមនារីថ្នាក់កណ្តាល គណៈកិត្តិយសសាខា គណៈប្រតិបត្តិសាខា អនុសាខាស្រុក ក្រុង និងក្រុមការងាររបស់មន្ទីរកិច្ចការនារីខេត្តសរុបចំនួន១៤៧នាក់។
    អង្គសន្និបាត មានការថ្លែងសន្ទរកថាស្វាគមន៍ និងបើកដោយលោកជំទាវ ហ៊ុន ចាន់ឌី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត
    ការអានរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខាសមាគនារីប្រចាំឆ្នាំ២០២២ និងទិសដៅបន្តសម្រាប់អនុវត្តឆ្នាំ២០២៣ ដោយលោកជំទាវ យូ សុគន្ធ ប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត ព្រមទាំងមានការចូលរួមពិភាក្សាចែករំលែកបទពិសោធន៍ការងារ និងបញ្ហាប្រឈមផងដែរ…៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២