khmer eng
  • លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំការងារសំខាន់ៗរបស់សម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានសម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាការងារសំខាន់ៗរបស់សម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅបន្ទប់ប្រជុំលោកជំទាវ វិមានព្រឹទ្ធសភា។
    កិច្ចប្រជុំនេះផ្តោតលើ៖
    ១-ការត្រៀមរៀបចំពិធីប្រកាសការតែងតាំងសមាសភាពសម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា
    ២-ពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីតួនាទីភារកិច្ចរចនាសម្ព័ន្ធចាត់តាំងរបៀបរបបការអនុវត្តការងាររបស់សម្ព័ន្ធភាពសង្គមស៊ីវិលដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា
    ៣-ការអនុវត្តការងារនាពេលខាងមុខ និងបញ្ហាផ្សេងៗ។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២