ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចុះសួសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាការពារ ស្ថិតក្នុងឃុំទ្រាស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
![](https://senate.gov.kh/wp-content/uploads/2023/03/15-03-2023-42.jpg)
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក បានអញ្ជើញចុះសួសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាការពារ ភូមិដូនណូយ និងភូមិពន្លៃចាស់ ស្ថិតក្នុងឃុំទ្រាស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងការកោតសរសើរ និងលើកទឹកចិត្ត ចំពោះកិច្ចខិតខំចូលរួមសហការជាមួយអាជ្ញាធរក្នុងការរួមចំណែករក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្តយកចិត្តទុកដាក់លើភារកិច្ចស្នូលរបស់ខ្លួនឱ្យបានកាន់តែប្រសើរ នាឱកាសនោះ ឯកឧត្តម បានផ្តល់ជូននូវអាកូម ចំនួន០៧គ្រឿង និងខោចែវ ចំនួន២៣ខោផងដែរ។