ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងកិច្ចប្រជុំក្រុមការងារចលនាកម្មករ-និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងកិច្ចប្រជុំក្រុមការងារចលនាកម្មករ- និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលប្រជុំរំដួល ក្រុងតាខ្មៅ ខេត្តកណ្តាល។