khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ សម្ភារ និងថវិកាជូនអាជ្ញាធរសង្កាត់ព្រែកលៀប ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ Covid-19
     
    ចែករំលែក ៖

    ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ សម្ភារ និងថវិកាជូនអាជ្ញាធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ Covid-19 នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។

     

    អំណោយ សម្ភារ ដែលយកទៅប្រគល់ជូនក្នុងឱកាសនោះរួមមាន៖ ក្នុងមួយសង្កាត់ទទួលបាន ទឹកត្រីចំនួន៣៣យូរ ទឹកស៊ីអ៉ីវចំនួន៣៣យូរ អង្ករ០១តោន និងប្រេងឆា

    ចំនួន០៨កេសតូច ព្រមទាំងថវិកាចំនួន០៤លានរៀល ដើម្បីទុកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសអ្នកដែលរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-១៩៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវ ប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥
    thumbnail
     
    គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តតាកែវ
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ នៃរដ្ឋសភា ប្រទេសហុងគ្រី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅខេត្តរតនគិរី