khmer eng
  • ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីពិនិត្យ និង ព្យាបាលជូនប្រជាជនដោយមិនយកកម្រៃដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីពិនិត្យ និង ព្យាបាលជូនប្រជាជនដោយមិនយកកម្រៃដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្ថិតនៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
    បន្ទាប់មក ឯកឧត្តមបានបន្តជួបសំណេះសំណាលលើកទឹកចិត្តដល់អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្សកំពុងហាត់របាំ បានណែនាំឲ្យក្មួយៗខិតខំយកចិត្តទុកដាក់រៀនសូត្រចំណេះដឹងទូទៅ គោរពអនុវត្តន៍ច្បាប់ និង ប្រកាន់ខ្ជាប់នូវសីលធ៌ម សុជីវធ៌មល្អប្រពៃដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ ។
    ឯកឧត្តមបានឧបត្ថម្ភនូវថវិកាមួយចំនួនជូនអ្នកគ្រូ និង ក្មួយៗសិស្សានុសិស្សចំនួន២៤នាក់ និង បានផ្ដល់ជូននូវឧបករណ៍របាំ ( អង្រែ ) សម្រាប់ហាត់របាំអង្រែ មួយសម្រាប់ផងដែរ ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា