ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប និងសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ
នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១០ និងឯកឧត្ដម សត ណាឌី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប និងសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្ដមបានប្រគល់ឧបករណ៏ធ្វើតេស្តរហ័ស ចំនួន ២កេស ទឹកបរិសុទ្ធ ៥០យួរ និងផ្តល់ថវិកាមួយចំនួនដល់អ្នកកំពុងសម្រាកព្យាបាលជំងឺផងដែរ ។