នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទ១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរសន្និបាតសមាគមមនុស្សចាស់ ឃុំត្រពាំងវែង ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមចំនួន ១០០នាក់ ស្ថិតនៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាដល់មាជិកនៃអង្គពិធីចំនួន ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២០,០០០រៀល និងបានចូលរួមរំលែកទុក្ខ និងចូលបច្ច័យបុណ្យក្រុមគ្រួសារសពចំនួន ០៨គ្រួសារ ដោយក្នុងមួយគ្រួសារៗបច្ច័យ ២០០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ៣,៦០០,០០០រៀល។