khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បាននាំយកនូវទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់នៅវត្តខេមវ័ន្តហៅវត្តខ្សាម ស្ថិតក្នុងភូមិខ្សាម សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ បាននាំយកនូវទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់នៅវត្តខេមវ័ន្តហៅវត្តខ្សាម ស្ថិតក្នុងភូមិខ្សាម សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី នៅពេលឆាប់ៗខាងមុខនេះ ដោយបានធ្វើពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបីតា ជីដូន ជីតា គ្រូបាអាចារ្យ ញាតិការ៧សន្ដាន និងដួងវិញ្ញាណក្ខន្ធវីរ: យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ ព្រមទាំងព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះបាឡាត់គណខេត្ត ដែលទើបទទួលអនិច្ចធម្មនាពេលថ្មីៗនេះ កំពុងតំកល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅក្នុងវត្ត។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា