khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានបន្តសម្របសម្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ពិនិត្យ និង ព្យាបាលជំងឺដោយមិនយកកម្រៃជូនប្រជាជនក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប 
     
    ចែករំលែក ៖

    ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ តាមការប្រគល់ភារកិច្ចពីឯកឧត្តម ខៀវ មុត ប្រធានក្រុម បានបន្តសម្របសម្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ពិនិត្យ និង ព្យាបាលជំងឺដោយមិនយកកម្រៃជូនប្រជាជនក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ។
    បន្ទាប់ពីបញ្ចប់ការពិនិត្យ ព្យាបាល នៅវេលាម៉ោង១១,៥០នាទី ឯកឧត្តម ទេព យុទ្ធី បានជួបសំណេះសំណាល និង ថ្លែងអំណរគុណជូនចំពោះឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដែលបានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំងមកពិនិត្យ និង ព្យាបាលជំងឺដោយមិនយកកម្រៃជូនប្រជាជន និង បានថ្លែងអំណរគុណជូនចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ដែលបានខិតខំប្រកបដោយទឹកចិត្តសប្បុរសធ៌ម ចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និង ធនធានសម្ភារៈបរិក្ខារ និង ថ្នាំពេទ្យ ជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាជនមិនគិតពីការលំបាក នឿយហត់ ព្រមទាំងជូនពរសូមឲ្យដំណើរបេសកកម្មរបស់ក្រុមគ្រូពេទ្យទទួលបានជោគជ័យ និង ការដំណើរវិលត្រទ្បប់ទៅមាតុភូមិវិញប្រកបដោយសុវត្តិភាព ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក