khmer eng
  • ឯកឧត្តម ឡៅ ឆន បានយកចង្ហាន់ សម្ភារៈបរិក្ខាសម្រាប់ព្រះសង្ឃ និង ថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃគង់ នៅវត្តព្រះព្រហ្មរតន៍
     
    ចែករំលែក ៖

    នៅថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងបង ប្អូន កូន ក្មួយ បានយកចង្ហាន់ សម្ភារៈបរិក្ខាសម្រាប់ព្រះសង្ឃ និង ថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃគង់ នៅវត្តព្រះព្រហ្មរតន៍ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីវេរប្រគេនព្រះសង្ឃ បង្សូកូល ឧទិ្ទសកុសលអនិស្សង្គផលបុណ្យ ជូនដល់បុព្វការីជន មានមាតា បិតា បង ប្អូន កូន ក្មួយ សាច់ញាតិទាំងអស់ ដែលបានចែកឋានទៅលោកខាងមុខ និងបង ប្អូន អស់លោក លោកស្រី វីរជន វីរនាទី អ្នកស្នេហាជតិទាំងអស់ ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ សូមទទួលបានគ្រប់ៗគ្នា និងបានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ព្រមទំាងបានយកថវិកាមួយចំនួនទៅប្រគេនព្រះអង្គ តង់ តន ព្រះបាឡាដ ខេត្តសៀមរាប ដែលកំពុងមានអាពាធ ដើម្បីទុកព្យាបាលព្រះរោគរបស់ព្រះអង្គផ្ទាល់ផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail