khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញនាំយកទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរ
     
    ចែករំលែក ៖

    ថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងមន្រ្តីខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញនាំយកទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរ នៅវត្តទេពនិម្មិត ហៅវត្តអញ្ចាញ នៅឃុំក្របៅ ស្រុកកំចាយមារ និងវត្តពង្ររង្សី ហៅវត្តជ្រៃម្រាក់ នៅឃុំគោកគង់កើត ស្រុកកញ្ចៀច ខេត្តព្រៃវែង និងបានប្រារព្ធពិធីសូត្រមន្តបង្សុកូលដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន បន្ទាប់មកឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ បានអញ្ជើញចុះពិនិត្យ ស្ថានភាពនៃការកសាងសងអគារសិក្សាថ្មី និងនាំយកសំភារៈសិក្សាមួយចំនួន រួមមាន កាបូប សៀវភៅ ប៊ិច និងខ្មៅដៃ ដើម្បីជូនលោកគ្រូអ្នកគ្រូ សម្រាប់ចែកដល់សិស្សានុសិស្ស ដែលកំពុងសិក្សាផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត