នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ឡាវ នៃវរសេនាតូចការពារព្រំដែនគោកលេខ៧០១ ចំនួន១៦៦នាក់ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយមានជ័យ ខេត្តស្ទឹងត្រែង។ មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភាជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំនគរបាលការពារវរសេនាតូចព្រំដែនគោកលេខ៧០១ ព្រមទាំងរម្លឹកអំពីការចងសម្ព័ន្ធមេត្រីភាពរវាងព្រឹទ្ធសភា និងវរសេនាតូចការពារព្រំដែនលេខ៧០១ ដែលតែងតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា អំពីសុខទុក្ខ និងការលំបាករបស់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្ដោយព្រំដែន ជាពិសេសកងកម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ឡាវ នៃវរសេនាតូចការពារព្រំដែនលេខ៧០១។ ជាមួយគ្នានោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិតខំថែរក្សាសុខសន្តិភាព ដែលយើងទាំងអស់គ្នារកបានដោយលំបាកនេះ និងបន្តគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកភាពរាំងមាំរីកចម្រើនបន្តទៅទៀត។ ក្នុងឱកាសដ៏ថ្លែថ្លានោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន និងគណៈប្រតិភូបាននាំអំណោយទៅប្រគល់ជូនវរការពារព្រំដែលលេខ៧០១ រួមមាន៖ ថវិកា២០លានរៀល កុំព្យូទ័រយួរដៃ០១គ្រឿង ម៉ាស៊ីនព្រីនធ័រ០១គ្រឿង ព្រមទាំងជូនដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៧០១ចំនួន១៦៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល អង្ករ០១បាវ មី០១កេស ទឹកសុទ្ធ០១កេស ត្រីខ០១យួរ ទឹកត្រី ទឹកស៊ីអុីវ០១យួរ សៀង០១គីឡូក្រាម និងឆៃប៉ូវផ្អែម០១គីឡូក្រាម៕ ប្រភព៖នាយកដ្ឋានព័ត៌មាន