khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ផ្តល់ឧបករណ៍តេស្តរហ័សកូវីដ-19 ចំនួន៥៤ប្រអប់តូច និងជែលលាងដៃចំនួន៣០ដប ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-19 ចំនួន៥៤ប្រអប់តូច និងជែលលាងដៃចំនួន៣០ដប ផ្តល់ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោក នាដ្ឋ រ៉ាវុធ ប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ នៃខេត្តត្បូងឃ្មុំ លោក ម៉េត គឹមឡាយ ប្រធានក្រុមប្រឹក្សាស្រុកពញាក្រែក លោក វ៉ាន់ សុខន អភិបាលរងស្រុកពញាក្រែក លោក ហ៊ាន វណ្ណរិទ្ធិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអមដំណើរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។
    ឯកឧត្តម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបញ្ជាក់ថា ថ្វីត្បិតតែ
    ឧបករណ៍តេស្តរហ័សកូវីដ-19 និងជែលលាងដៃដែលបានយកមកផ្តល់ជូននាពេលនេះមានចំនួនតិចក៏ពិតមែន តែនេះគឺជាការចូលរួមចំណែកជាមួយនឹងការិយាល័យស្រុកប្រតិបត្តិពញាក្រែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19។ ជាមួយគ្នានេះ ឯកឧត្តម បានជំរុញបន្តការយកចិត្តទុកដាក់ ប្រតិបត្តិឱ្យបានភ្ជាប់ខ្ជួននូវវិធានការសុខាភិបាលនានា ព្រមទាំងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការរស់នៅជាមួយនឹងជំងឺកូវិដ-១៩ និងបន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ អាជ្ញាធរខេត្តស្ទឹងត្រែង
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិ២ ភូមិ៣ ក្នុងសង្កាត់ច្រាំងចំរេះទី១ ចំនួន១៥០គ្រួសារ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ ស្ថិតនៅស្រុកថាឡាបរិវ៉ាត់
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាជម្រាបជូនព័ត៌មានជូនបណ្តាអង្គទូតអំពីសមិទ្ធផល១ឆ្នាំរបស់ព្រឹទ្ធសភា នីតិកាលទី៥
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានបន្តអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកិច្ចការសភាAPF ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Hussein BOURGI ប្រធានស្តីទីនៃគណៈកម្មការកិច្ចការសភាAPF