នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាស្តីពី ការឆ្លងឯកសាររចនាសម្ព័ន្ធអគ្គនាយកដ្ឋានការងារចាត់តាំង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ (២០២១-២០៣០) ដោយមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយករងនៃអគ្គនាយដ្ឋានទាំង៥ និងអគ្គាធិការ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕