khmer eng
  • គណៈប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញទស្សនកិច្ច និងសិក្សាឈ្វេងយល់អំពីសក្តានុពលក្នុងវិស័យកសិកម្ម នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ
     
    ចែករំលែក ៖

    នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញទស្សនកិច្ច និងសិក្សាឈ្វេងយល់អំពីសក្តានុពលក្នុងវិស័យកសិកម្ម នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតក្នុងឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងដំណើរទស្សនកិច្ចនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងគណៈគ្រប់គ្រងនៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយគណៈកម្មការបានចុះពិនិត្យដល់ទីកន្លែងដាំដំណាំ រួមមាន៖ ១-ដំណាំកូនឈើកម្រសម្រាប់ចែកជូនប្រជាជន ២-ដំណាំដើមស្វាយ ដើមដូង ដើមក្រូចថ្លុង ដើមត្របែក…។ល។ និង ៣-ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក្នុងតំបន់ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ