ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញអធិបតិក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក
ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៦:០០នាទី ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញអធិបតិក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ប្រធានមណ្ឌលសុខភាព សេវាឯកជនបន្ទប់ថែទាំ និងពិគ្រោះព្យាបាល ព្រមទាំងមន្ត្រីការិយាល័យសុខាភិបាលប្រតិបត្តិស្រុកថ្មពួកផងដែរ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងការកោតសរសើរ ចំពោះទឹកចិត្ត និងការលោះបង់របស់លោកគ្រូ អ្នកគ្រូពេទ្យ ប្រកបដោយស្មារតីទទួលខុសត្រូវ មិនខ្លាចនឿយហត់ ចំពោះសុខភាពសាធារណៈ ពិសេសមិនខ្លាចការឆ្លងជំងឺក្នុងកាលៈទេសៈដ៏លំបាកដែលព្រះរាជាណាចក្រកម្ពុជា ជួបនូវវិបត្តិ នៃការរីករាលដាល់ជំងឺកូវីដ-១៩ ទាំងក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋ បានចាត់ទុកក្រុមគ្រូពេទ្យជាកងទ័ពអាវស ដ៏អង់អាចក្លាហានក្នុងការសង្គ្រោះជីវិតមនុស្ស ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុជាតិមាតុភូមិ។ មុននឹងបញ្ចប់ឯកឧត្តម បានឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូពេទ្យ នូវសារ៉ុងម្នាក់មួយ និងរៀបចំអាហារសាមគ្គី ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ។ ដោយចំណែកចំពោះអ្នកជំងឺដែលំពុងសម្រាកព្យាបាល ចំនួន១១នាក់ ម្នាក់ៗទទួលបានសារ៉ុង ០១ និងថវិកា២០.០០០រៀលផងដែរ។