ឯកឧត្តម ឡៅ ឆន បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោក មិញ សាវ៉ាត និវត្តន៍ជនអតីតថ្នាក់ដឹកនាំមន្ទីរសាធារណៈការ ខេត្តសៀមរាប
![](https://senate.gov.kh/wp-content/uploads/2023/05/17-05-2023-10.jpg)
នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោក មិញ សាវ៉ាត និវត្តន៍ជនអតីតថ្នាក់ដឹកនាំមន្ទីរសាធារណៈការ ខេត្តសៀមរាប ដែលត្រួវជាឪពុកបង្កើតឯកឧត្តម មិញ បានកុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១២:១៨នាទីអធ្រាត្រ ដោយជរាពាធ ក្នុងជន្មាយុ៨៤ឆ្នាំ។ សពត្រូវបានគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តមបានចូលបច្ច័យមួយចំនួន និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធលោក មិញ សាវ៉ាត បានទៅកើតនៅឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។