នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការសិក្សាស្តីពីក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ពង្រឹងសមត្ថភាពព្រឹទ្ធសភាកម្ពុជា (២០២១-២០៣០) និងទស្សនៈវិស័យនៃដំណើរការទៅមុខរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (២០២០-២០៣០) ក្រោយអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។