khmer eng
  • ថ្នាក់ដឹកនាំ គ្រប់គ្រងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញស្តាប់បាឋកថាស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយក្រសួងមុខងារសាធារណៈ បានរៀបចំកម្មវិធីបាឋកថា ស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ សម្រាប់ពង្រឹងសមត្ថភាពមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធានការិយាល័យឡើង។
    កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលមួយព្រឹក ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    ក្នុងឱកាសនោះ ឯកឧត្តម ព្រុំ សុខា បានផ្តល់កិត្តិយសធ្វើបាឋកថាជូនអង្គពិធី ដោយផ្តោតសំខាន់លើ៖
    ១.ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍
    ក.តើអ្វីទៅភាពជាអ្នកដឹកនាំ?
    ខ.អំណាច និងឥទ្ធិពល
    គ.ការដឹកនាំរបៀបជាវីរជន និងការដឹកនាំរបៀបមិនតាំងខ្លួនជាវីរជន
    ឃ.ហេតុអ្វីបានជាការដឹកនាំចាំបាច់ត្រូវមាននវានុវត្តន៍?
    ២.គុណាធិបតេយ្យ
    ៣.កំណែទម្រង់រដ្ឋបាលសាធារណៈ
    ក.គំរូរដ្ឋបាលប្រពៃណី និងគំរូរដ្ឋបាលថ្មី
    ខ.កសាងវប្បធម៌កែទម្រង់
    គ.ការបង្កើត និងការទទួលស្គាល់តម្លៃសាធារណៈ
    ៤.តួនាទីរបស់រដ្ឋាភិបាល
    ក.កំណែទម្រង់រដ្ឋបាលសាធារណៈផ្លាស់ប្តូរតួនាទីរបស់រដ្ឋាភិបាល
    ខ.ការវិវត្តនៃសម័យកាលបដិវត្តន៍ឧស្សាហកម្ម
    គ.រដ្ឋាភិបាលឌីជីថល។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក