khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ស្មៀន និងមន្រ្តី នៃសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទី នៅសាលាសង្កាត់ព្រែកឯង រាជធានីភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ស្មៀន និងមន្រ្តី នៃសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក្រោមរបៀបវារ: ១-ស្ថានភាពទូទៅរបស់សង្កាត់ ២-ការអភិវឌ្ឍន៍មូលដ្ឋានសង្កាត់ ៣-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៤-ដំណើរការសេវាជូនប្រជាពលរដ្ឋ(ការធ្វើអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន…។ល។) និង៥-តាមដានការងារបន្ទាប់ពីការរៀបចំវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១។
    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បាននាំយកនូវអង្ករចំនួន ២១បាវ និងឧបករណ៍ធ្វើតេស្តរហ័សកូវីដ-១៩ ចំនួន ១កេសធំ ប្រគល់ជូនរដ្ឋបាលសង្កាត់ព្រែកឯង ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន និងសម្រាប់បំពេញការងារមនុស្សធម៌ផ្សេងៗ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត