khmer eng
  • ឯកឧត្ដម ហែម ខន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសែនដី របស់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖

    នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹក ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានលើកឡើងពីគុណបំណាច់ ដែលបានបញ្ចប់សង្រ្គាម នាំសន្តិភាព និងដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រេីន និងបានណែនាំដល់មន្រ្តីភូមិឃុំ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យសន្ទស្សន៍, ត្រួតពិនិត្យការរៀបចំក្រុមចលនាបោះឆ្នោត, ត្រួតពិនិត្យឯកសារអត្តសញ្ញាណ និងជាពិសេសត្រូវអនុវត្តការងារឱ្យដើរស្របតាមប្រតិទិនបោះឆ្នោតរបស់ គជប។ ក្នុងឱកាសនោះដែរឯកឧត្តមបានជូនវត្ថុកំដរដៃដល់ក្រុមប្រឹក្សាឃុំ និងមន្រ្តីភូមិទាំង ៦៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រមា ចំនួន០១, សារ៉ុង ០១, ត្រីខ ០១កំប៉ុង, នំបុ័ង ០២ដើម និងទឹកសុទ្ធ ០១ដប។ សរុប ក្រមាចំនួន ៦៦, សារ៉ុងចំនួន ៦៦, ត្រីខ ចំនួន ៦៦កំប៉ុង , នំបុ័ង ១៣២ដើម និងទឹកសុទ្ធ ចំនួន ៦៦ដប។ បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ជូនដល់រដ្ឋបាលឃុំសែនដី សម្រាប់ប្រើប្រាស់ក្នុងពេលយុទ្ធនាការបោះឆ្នោត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail