khmer eng
  • ឯកឧត្តម ឡៅ ឆន បាននាំយកចង្ហាន់ និងភេសជ្ជៈ ព្រមទាំងថវិកាមួយចំនួនទៅប្រគេនព្រះចៅអធិការវត្តព្រះព្រហ្មរតន័
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បាននាំយកចង្ហាន់ និងភេសជ្ជៈ ព្រមទាំងថវិកាមួយចំនួនទៅប្រគេនព្រះចៅអធិការវត្តព្រះព្រហ្មរតន័ និងជាព្រះបាឡាដសង្ឃ ខេត្តសៀមរាប ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីចូលរួមជួយផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសមណសង្ឃដែលកំពុងមកស្នាក់នៅយ៉ាងច្រើន ដើម្បីបន្តរក្សាធម៌វិន័យដែលបច្ចុប្បន្នមានព្រះសង្ឃប្រមាណជាង៩០អង្គ។ ម៉្យាងទៀតដើម្បីឧទិ្ទសកសលផលបុណ្យនេះជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា បងប្អូនញាតិមិត្តជិតឆ្ងាយ ពិសេសឧទ្ទិសដល់អស់លោក លោកស្រី វីរជន វីរនារីអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីការពារទឹកដីជាតិមាតុភូមិ សូមឱ្យបានទៅកើតនៅឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail