khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាមភូមិភាគទី៧ បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធវិហារឥស្លាម អាល់រ៉ស់ម៉ាស់ និងសមិទ្ធផលនានា
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាមភូមិភាគទី៧ បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធវិហារឥស្លាម អាល់រ៉ស់ម៉ាស់ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការចូលរួមមាន ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តកំពង់ឆ្នាំង គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពជា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក មន្ត្រីរាជការជុំវិញខេត្ត-ស្រុក ក្រុម ប្រឹក្សាឃុំ-ភូមិ សិស្សកាយឬទ្ធិ យុវជនកាកបាទក្រហម អ ម ត ស ស យ ក ស្រឡាញ់សន្តិភាព ១៥៧ ស យ ម ក លោកគ្រូអ្នក គ្រូឥស្លាម គណ:អ៊ីម៉ាំម៉ាស្ជីត ប្រជាការពារ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណ ១.៦៦១នាក់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា