khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង ប្រគល់អំណោយសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ជូនដល់ក្រសួងមហាផ្ទៃ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលសិក្ខាសាលាបណ្ណាល័យវិមានព្រឹទ្ធសភា ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញប្រគល់អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ជូនដល់ក្រសួងមហាផ្ទៃ តាមរយៈឯកឧត្តមឧត្តមសេនីយ៍ឯក គង់ ចាន់តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ។
    អំណោយទាំងអស់នេះ គឺទទួលបានពីមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ រួមមាន៖ ឱសថ និងបរិក្ខាពេទ្យ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ សម្ភារក្មេងលេង និងសៀវភៅសរសេរ៕

    ប្រភព៖ នាយកដ្ឋានព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail