khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ១៥៥៧ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
    ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ ចំរើន បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តម ប្រាក់ ចំរើន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋាន និងអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់ៗគ្នា។
    ក្នុងបរិយាកាសដ៏ស្និតស្នាលនោះ ឯកឧត្តម ប្រាក់ ចំរើន បានចែកសារុងជូនដល់ប្រជាពលរដ្ឋ អាជ្ញាធរភូមិ ឃុំ ។
    ក្រៅពីពិធីបើកការដ្ឋាន ឯកឧត្តម ប្រាក់ ចំរើន ក៏បានអញ្ជើញចុះទៅពិនិត្យផ្លូវបេតុងដែលបានសាងសង់រួច មានប្រវែង១,០៧២ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ខេត្តកណ្តាល។
    ការកសាងផ្លូវចំនួនពីរខ្សែរខាងលើនេះ ត្រូវបានឯកឧត្តម ប្រាក់ ចំរើន ចូលរួមឧបត្ថមថវិកាចំនួន២៤លានរៀល៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ នៃរដ្ឋសភា ប្រទេសហុងគ្រី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅខេត្តរតនគិរី
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន ចុះជួបផ្ទាល់ លោកតាលោកយាយ ជនពិការនិងប្រជាពលរដ្ឋ ចំនួន២០គ្រួសារដែលមានការលំបាកខ្វះខាត នៅតាមសង្កាត់ចំនួន៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក លោកគ្រូ អ្នកគ្រូពេទ្យ មណ្ឌលសុខភាពលំផាត់
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី