khmer eng
  • គណៈកម្មការទី៥ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអាជ្ញាធរច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ
     
    ចែករំលែក ៖

     នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរប្រចាំការនៅច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    ជំនួបពិភាក្សានេះ ដើម្បីឈ្វេងយល់និងប្រមូលព័ត៌មានឲ្យកាន់តែស៊ីជម្រៅអំពីវិស័យជាសមត្ថកិច្ចរបស់ខ្លួន ផ្អែកលើមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តន៍ច្បាប់ និងមុខងារតំណាង  ការបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា ជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ អំពីសកម្មភាពភ្ញៀងចេញ-ចូល ការដឹកជញ្ជូនទំនិញចេញ-ចូល នៅច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ និងការអនុវត្តច្បាប់អន្តោប្រវេសន៍។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ប្រជុំត្រៀមជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រោយបួសខែរ៉ាម៉ាឌន
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចរមណីយដ្ឋានភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅខេត្តកំពត
    thumbnail
     
    ឯកឧត្តម គឹម ធា អញ្ជើញសួរសុខទុក្ខឯកឧត្តម សំ ថា កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ