ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំក្រុមទី៣ ដើម្បីពិនិត្យត្រៀមផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន០២
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ បានប្រជុំក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ ដើម្បីពិនិត្យត្រៀមផ្តល់យោបល់ក្នុងសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤ លើ៖
១-សេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។
២-សេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន