នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរប្រចាំការនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយត្រី ឈួ គឹមនី នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្ថិតក្នុងខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។
ជំនួបពិភាក្សានេះ ដើម្បីស្វែងយល់ និងប្រមូលព័ត៌មានឱ្យកាន់តែស៊ីជម្រៅអំពីវិស័យជាសមត្ថកិច្ចរបស់ខ្លួន ផ្អែកលើមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តន៍ច្បាប់ និងមុខងារតំណាង ការបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា ជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អំពីសកម្មភាពភ្ញៀវចេញ-ចូល ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ និងការអនុវត្តច្បាប់អន្តោប្រវេសន៍ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ប្រភព៖នាយកដ្ឋានព័ត៌មាន