គណៈកម្មការទី២ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ
![](https://senate.gov.kh/wp-content/uploads/2023/06/22-06-2023-16.jpg)
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៨.០០នាទី គណៈកម្មការទី២ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ ក្រោមរបៀបវារៈ ១-ត្រៀមលក្ខណៈទទួល និងពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន០៦ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ២-ស្ថានភាពហិរញ្ញវត្ថុរបស់គណៈកម្មការ និង៣-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។