khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ជាមួយក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងកងកំលាំងមានសមិត្ថកិច្ច
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅសាលប្រជុំសាលាឃុំភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក បានអញ្ជើញជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ជាមួយក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងកងកំលាំងមានសមិត្ថកិច្ច។ក្នុងពិធីនោះ លោកនាយកសាលាបានសំណូមពរ
    ១-ជួយដោះស្រាយការសាងសង់របងសាលា
    ២-ជួយលប់ស្រះទឹកក្នុងសាលា
    ៣-ជួយដោះស្រាយកុំព្យូទ័រយួរដៃ១១គ្រឿង ក្នុងការប្រើប្រាស់ សាលា១០គ្រឿង និងមណ្ឌលសុខភាព ១គ្រឿង។ ក្នុងឱកាសនោះ ឯកឧត្ដម បានថ្លែងអំណរគុណ ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំផ្តល់សេវាអប់រំ និងសេវាសុខភាពបានយ៉ាងល្អ ទាន់ពេលវេលា ការពារសណ្ឋាប់ធ្នាប់សង្គម ការបំរើសេវាសាធារណៈ ពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ព្រមទាំងបានធ្វើការដោះស្រាយជូន ៖
    ១-ចូលរួមថវិកាក្នុងការធ្វើរបង
    ២-ជូនកុំព្យូទ័រយួរដៃតាមសំណើរ ចំនួន១១គ្រឿង
    ៣-ជូនការលប់ស្រះទឹកក្នុងសាលា។ ឯកឧត្ដម បានឧបត្ថម្ភជូននូវម្នាក់ៗ ទទួលបានសារ៉ុង ០១និងថវិកា ១០.០០០រៀលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ